ចតឡាន ទិញការេមខ្ចប់ឲ្យក្មួយ៣នាទី ប៉ូលីសមកចាក់សោរកង់ឡាន!​

ខេត្តសៀមរាប  ៖ នាព្រឹកថ្ងៃទី២២ កក្កដា ២០២២ លោក រិន ច័ន្ទរិទ្ធិ
អគ្គនាយកក្រុមហ៊ុន DNZ Realty លើកឡើងថា ៖
ចតឡាន ទិញការេមខ្ចប់ឲ្យក្មួយ៣នាទី ប៉ូលីសមកចាក់សោរកង់ឡាន!​
លោក រិន ច័ន្ទរិទ្ធិ អរគុណបងៗប៉ូលីសចរាចរខេត្តសៀមរាបដែលអនុវត្តច្បាប់ចរាចរបានល្អ ហើយឆាប់រហ័ស។

តាមពិត ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏គាំទ្រឲ្យអនុវត្តច្បាប់ដែរ។ ពេលខ្ញុំបើកបរតាមផ្លូវ ខ្ញុំក៏ធុញទ្រាន់នឹងការចតយានយន្តចោលពាសពេញផ្លូវដែរ។​

ខ្ញុំមានកំហុសឆ្គងផ្នែកច្បាប់ចរាចរផ្លូវគោក ខ្ញុំសូមទទួលស្គាល់កំហុសនិងធ្វើកិច្ចសន្យា។​

ប​ងៗប៉ូលីសចរាចរខេត្តសៀមរាបអនុវត្តន៍ច្បាប់ចរាចរបានល្អ ដោយចាក់សោរ​កង់ឡានរបស់ខ្ញុំភ្លាមៗ ហើយឲ្យខ្ញុំធ្វើកិច្ចសន្យាតាមផ្លូវច្បាប់ ទើបអនុញ្ញាតឲ្យខ្ញុំចេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close