ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំនឹងប្តឹងទៅ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ កក្កដា ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួនបានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទងជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។

ខ្ញុំសូមជូនដំណឹងដល់បុគ្គលដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close