ម្ចាស់បទ «ទូរសព្ទប្រាប់ផង» មានជំងឺដាច់សរសៃឈាមបេះដូង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ …

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ អ្នកស្រី ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយ “មូលនិធិសិល្បករចាស់ជរា” ជូនតារាចម្រៀង លោក សាន ផានិត ដែល មានជំងឺដាច់សរសៃឈាមបេះដូង ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។

សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សូមគោរពថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលសម្ដេចទាំងទ្វេបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា៕

អត្ថបទដែលជាប់ទាក់ទង
Open

Close