គណនីហ្វេសប៊ុកមួយ Comment ចូលផេកស្នងការថា ៖ ខ្ញុំរស់នៅសង្កាត់ព្រៃវែង សូមធ្វើសៀវភៅស្នាក់នៅ តែប៉ុស្តិ៍ មិនស៊ីញ៉េ អោយទេ!

ភ្នំពេញ៖ គណនី ហ្វេសប៊ុក ឈ្មោះ មុ នី បានចូល ខមិន ក្នុងផេកផ្លូវការ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយភ្ជាប់ខ្លឹមសារថា ៖ ឯកឧត្តមបង ប្អូនខ្ញុំរស់នៅសង្កាត់ព្រៃវែង សូមធ្វើសៀវភៅស្នាក់នៅ តែប៉ុស្តិ៍ មិនស៊ីញ៉េ អោយទេ សូម ឯកឧត្តម ជួយខ្ញុំបាទផង

ជាមួយគ្នានោះ  លោកឧត្តមសេនីយ៍ឯក ស ថេត បានតបនូវ សេចក្តីបំភ្លឺ ពីខាងប៉ុស្តិ៍ដូចខាងក្រោម ​៖

សូមគោរពឯកឧត្តម​ ខ្ញុំវរសេនីយ៍ត្រី​ ម៉ាក់​ គន្ធា​ នាយប៉ុស្តិ៍នគរបាលរដ្ឌបាលព្រៃវែង​ សូមគោរពរាយការណ៍ជូនឯកឧត្តមជ្រាបថាចំពោះផេកឈ្មោះ មុនី ឯកឧត្តមបងប្អូនខ្ញុំរស់នៅសង្កាត់ព្រៃវែងសូមធ្វើសៀវភៅស្នាក់នៅតែប៉ុសមិនសុីញ្ញេអោយទេ ចំពោះបងប្អូនគាត់ខាងលើគឺមិនមានផ្ទះសំបែងដោយមកជួលផ្ទះគេរួចគាត់មកសុំធ្វើសៀវភៅស្នាក់នៅ តែត្រូវម្ចាស់ផ្ទះជួលមិនអនុញ្ញាតអោយធ្វើទេ ដោយខ្លាចមានបញ្ហានៅថ្ងៃក្រោយ យកទៅលក់ឫបញ្ចាំធ្វើអោយម្ចាស់ផ្ទះមានការលំបាកនៅថ្ងៃក្រោយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់​

សូមជម្រាបថា នាល្ងាចថ្ងៃទី២០ កក្កដា ២០២២ នេះ  លោកឧត្តមសេនីយ៍ឯក ស ថេត បង្ហោះដោយសង្កត់ធ្ងន់ថា សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណេីត សំបុត្រមរណ:ភាព រួមទាំងឯកសារពាក់ព័ន្ធ និងឯកសារបញ្ជាក់ផ្សេងៗទៀត នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយមិនចាំបាច់រង់ចាំ ធ្វេីហេីយភ្លាម យកប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋភ្លាម ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ ។

អំពេីល្អទាំងនេះ ត្រូវបានអបអរសាទរ និងទទួលបានការគាំទ្រ កោតសរសេីរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុន១​ ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ​ ។
អត្ថបទដែលជាប់ទាក់ទង
Open

Close