អុញនោះ ហ៊ានចាប់ឡាន ដឹកឈើ ពាក់ ផ្លាកលេខ ខ.ម ទៀត?

សៀមរាប ៖ សមត្ថកិច្ច បញ្ជាក់ថា កាល ពីយប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២២ ក្រុមអន្តររាគមន៍បង្ក្រាបបទល្មើសព្រៃ និងសត្វព្រៃ របស់ខណ្ឌរដ្ធបាលព្រៃឈើសៀមរាប សហការណ៍ជាមូយនគរបាលប្រឆាំងបទល្មើសសេដ្ធកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានធ្វើការឃាត់ចាប់រថយន្ត ០១គ្រឿង ម៉ាក DONG  FONG   ពណ័ត្រីអ៊ី ចំណុះ ៥តោន ពាក់ស្លាកលេខ ខេមរភូមិន្ទ01  3-4759 បានដឹកជញ្ជូនឈើអារប្រភេទលេខ០២ (ថ្លុង ត្បែង) ចំនួន ៦ម៥៤៥(ប្រាំមួយមួយម៉ែត្រត្រីគុណប្រាំរយសែសិបប្រាំ)ដោយគ្មានលិខិតអនុពា្ញត្តិពីរដ្ធបាលព្រៃឈើ ស្ថិតនៅត្រង់ចំនុចភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ អូន អៀត ភេទប្រុស អាយុ៦១ឆ្នាំ មុខរបរ យោធា ។ 

ចំពោះវត្ថុតាងនៃបទល្មើស ត្រូវបានក្រុមការងារយកមករក្សាទុក្ខនៅស្នាក់ការផ្នែករដ្ធបាលព្រៃឈើបន្ទាយស្រី ដែលមានទីតាំងស្ថិតនៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្តោះអាសន្នដើម្បីរៀបចំចងក្រងសំណុំរឿងទៅតាមនីតិវិធីច្បាប់ស្តីពីព្រៃឈើ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close