ឡានធំ បិទ Logo L.M.H បុកកិនម៉ូតូទាំងថ្ងៃ នៅខណ្ឌសែនសុខ!

ភ្នំពេញ៖ យោងតាម ផេក Hotline 117  អោយដឹងថា មានករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្រ្តីចំនួន​ ម្នាក់​ រងរបួសស្រាល ត្រូវបាននគរបាលចុះអន្ដរាគមន៍ និងជួយសម្រួលចរាចរណ៍​ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់លេខ​ ១១៧ ។
នៅវេលាម៉ោង ១៦ និង៤២ នាទីល្ងាច ថ្ងៃទី២០​ ខែកក្ដដា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។

ចង្ងល់មហាជន សំណូមពរ ដល់អាជ្ញាធរ និង សមត្ថិកិច្ចពាក់ព័ន្ធទាំងអស់ សូមមេត្តាជួយបកស្រាយបំភ្លឺផងថា តើរថយន្តប្រភេទនេះ អាចបើកបរឆ្លងកាត់កំណាត់ផ្លូវខាងលើនេះ បានដែរឬទេ?

អត្ថបទដែលជាប់ទាក់ទង
Open

Close