ឯកឧត្តម ស ថេត ៖ សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណេីត សំបុត្រមរណ:ភាព រួមទាំងឯកសារពាក់ព័ន្ធ និងឯកសារបញ្ជាក់ផ្សេងៗ ធ្វេីហេីយភ្លាម យកប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋភ្លាម!
ភ្នំពេញ៖ ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ លើកឡើងនៅថ្ងៃទី២០ ខែកក្កដា ២០២២ នេះ ថា សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណេីត សំបុត្រមរណ:ភាព រួមទាំងឯកសារពាក់ព័ន្ធ និងឯកសារបញ្ជាក់ផ្សេងៗទៀត នៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយមិនចាំបាច់រង់ចាំ ធ្វេីហេីយភ្លាម យកប្រគល់ជូនដល់ផ្ទះប្រជាពលរដ្ឋភ្លាម ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម ស ថេត ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់បឹងទំពុន១ ។
ឯកឧត្តម ស ថេត បន្តថា អំពេីល្អទាំងនេះ ត្រូវបានអបអរសាទរ និងទទួលបានការគាំទ្រ កោតសរសេីរយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បឹងទំពុន១ ក៏ដូចជាប្រជាពលរដ្ឋផ្សេងៗទៀតផងដែរ ៕