លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ៖ ដោយមានការឆ្លើយតបវិជ្ជមាន និងសំណូមពរលុប លោកធ្វើតាមសំណើរ មូលហេតុ លោក សុំត្រឹមមួយសុខៗ ប៉ុន្តែ លោក រង់ចាំមើលអ្វីៗដែលបានសន្យា!
ខេត្តកណ្តាល៖ ប្រធាននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានបង្ហាញខ្លឹមសារទាំងស្រុងថា « ជាមន្ត្រីរាជការដូចគ្នាទេ សូមអាណិតមេត្តាផង មន្ត្រីសូរិយាដីស្រុកកោះធំ បើថាទារលុយឱ្យដឹងទារលុយ កុំក្បាច់រចនាច្រើនពេក…. តែទាល់ច្រកបុកភ្នំក៏បុកដែរ…»។
នេះបើតាមបណ្ដាញព័ត៌មានយើង ទើបទទួលបាននៅមុននេះបន្តិច។
មិនបានប៉ុន្មាននាទីផង អ្វីដែល ព័ត៌មាន យើងសង្កេតឃើញ គួរឲ្យកត់សម្គាល់ថា មានបងប្អូនប្រជាពលរដ្ឋជាច្រើននាក់បានចូលទៅបញ្ចេញមតិយោលប់រៀងៗខ្លួននៅក្នុងខោនហ្វេសប៊ុកផ្លូវការដែលគេគ្រប់គ្នាស្គាល់ថា ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ ដោយម្ចាស់គណនីខ្លះបានបញ្ចេញមតិយោបល់ដែលមានខ្លឹមសារដើមថា៖
*ម្ចាស់គណនីឈ្មោះ VK Xaing ៖ ស្រុកកណ្ដាលស្ទឹងដូចគ្នាបង លុយច្រើនកាត់ប្រឡាយអោយ លុយតិចកាត់ដីម្ចាស់គេធ្វើផ្លូវ។
*ម្ចាស់គណនីឈ្មោះ ភាន មករា ៖ មន្ត្រី សូរិយា ដីមួយចំនួនខូចៗណាស់
*ម្ចាស់គណនីឈ្មោះ Oeng YE ៖ បងជាមន្ត្រីប៉ុណ្ណឹងហើយ ចុះទម្រាំប្អូនជារាស្ត្រវិញមិនដឹងពិបាកយ៉ាងម៉េចវិញទៅបង។
*ម្ចាស់គណនីឈ្មោះ Saroeurn Koem ៖ រាស្រ្តរង់ទុក្ខដោយសារមន្ត្រី មិនវីជ្ជាជីវ ១ឬ២នាក់ចាំសួរគេពេលខ្លះ បងប្រុស។
*ម្ចាស់គណនីឈ្មោះ Pisith Khon ៖ នេះបងជាឧត្តមមន្រ្តីផង ចោះល្មមបងប្អូនយើងជាប្រជាជនមិនដឹងប្រើក្បាច់ខ្លះទៀត។
*ម្ចាស់គណនីឈ្មោះ ឈឿន រ៉ាវី ៖ បងធំប៉ុណ្ណឹងនៅឈឺក្បាល ចុះទម្រាំប្រជាយ៉ាងម៉េចយ៉ាងម៉ាទៅបង ថ្ងៃណាទើប។
*ម្ចាស់គណនីឈ្មោះ Prakmao Virakjuly ៖ នៅស្រុកលើកដែក ណាមេ ប៉ាក្មេកខ្ញុំគាត់លក់ដីអោយគេទទួលលុយកក់ពីគេ2ទៅ3ដងហើយដល់លើកទីទទួលលុយរាងធំតិចមេភូមិនៅទីនោះគេថាដីគាត់ជាន់លើដីប៉ាក្មេកខ្ញុំដែរដល់តែចឹងមិនដឹងនិយាយថាមិចទោះបីជាយ៉ាងណាក៏ដោយ ជុំវិញករណីខាងលើនេះ អង្គភាពព័ត៌មាន យើង នៅមិនទាន់ទទួលបានប្រភពច្បាស់ការនៅឡើយថាតើ ប្រធាននាយកដ្ឋានវិទ្យុទាក់ទងក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ចង់សរសេរសំដៅទៅលើមន្ត្រីសូរិយាស្រុកកោះធំរូបណានៅឡើយនោះទេ ប៉ុន្តែគេនៅសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលនិយមលេងហ្វេសប៊ុកនៅតែចូលរួមបន្តបញ្ចេញមតិយោបល់ឬខមិនយ៉ាងច្រើននៅឡើយ។
សូមជម្រាបថា នាយប់ថ្ងៃដដែល លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេរបង្ហោះថា ៖ ដោយមានការឆ្លើយតបវិជ្ជមាន និងសំណូមពរលុប លោកធ្វើតាមសំណើរ មូលហេតុ លោក សុំត្រឹមមួយសុខៗ ប៉ុន្តែ លោក រង់ចាំមើលអ្វីៗដែលបានសន្យា។