អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញ គោលដៅ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅលើវិថីនៃសិល្បៈ

ភ្នំពេញ៖ នាយប់ថ្ងៃទី១៩ កក្កដា ២០២២ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៖ គោលដៅខ្ញុំ និងការសម្លឹងដោយក្ដីរំពឹង Galaxy Navatra នឹងក្លាយជាគូប្រកួតប្រជែងយ៉ាងស្វិតស្វាញ នៅលើវិថីនៃសិល្បៈភាពយន្តនរួមទាំងចំរៀងសម័យទំនើបនិងបុរាណ ជាមួយបណ្ដាប្រទេសនៅអាសុី នឹងអឺរ៉ុប។ ខ្ញុំបានបញ្ជូនបុគ្គលិកផ្នែកសោននិងវីដេអូរៀននៅអង់គ្លេសនិងអាមេរិក រៀបចំសោនម៉ាស្ទ័រស្តង់ដារពិភពលោកនៅកម្ពុជា ហើយបើកសាលាបណ្ដុះបណ្ដាលនៅភ្នំពេញនិងនៅបាត់ដំបង ជ្រើសរើសអ្នកមានសមត្ថភាពរួមនឹង ឆន្ទៈដោយឱ្យក្រុមការងារផលិតផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់រៀនសូត្របន្ថែម ពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជំរុញ វប្បធម៌យើងឲ្យកាន់តែអស្ចារ្យក្នុងសម័យ ដែលប្រទេសយើងកំពុងតែអភិវឌ្ឍគ្រប់វិស័យ។

ហើយសមិទ្ធផលទាំងអស់នោះនឹងក្លាយជា សមទ្ធផលរបស់យើងទាំងអស់គ្នា🙏🏼 សម្រាប់ដែលបងប្អូនដែលមានឆន្ទៈចូលរួម ក្រុមការងារអាចសហការណ៍ឬ ផ្លាស់ប្ដូរយោបល់គ្នាបាន។

ឆាប់ៗនេះនិងរៀបចំកន្លែង សោនម៉ាស្ទ័រ office ស្តង់ដាពិភពលោក ដែលរៀបចំជនជាតិសាំងហ្គាពួរ សូមអរគុណដល់ក្រុមហ៊ុន Morgan ដែលជាដៃគូដ៏ល្អ។

អត្ថបទដែលជាប់ទាក់ទង
Open

Close