សូមបងប្អូនប្រយ័ត្ន! ជនសង្ស័យបានប្រើល្បិចឆបោកថ្មីៗ ដោយក្លែងឯកសារវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដើម្បីដាក់បញ្ចាំ ឬដាក់លក់ដី

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញនគរយុត្តិធម៌នៃស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងបទក្លែងបន្លំឯកសារសាធារណៈ និងឆបោក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ករណីនេះ កម្លាំងជំនាញនគរបាលយុត្តិធម៌ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេតតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលជាម្ចាស់កម្មសិទ្ធិ នៃអចលនវត្ថុមួយ កន្លែងមានទីតាំងស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះ បានបញ្ជាក់ថា ថ្មីៗនេះ  ទើបតែទទួលបាន ព័ត៌មាន និងឯកសារថតចម្លងពីបុគ្គលផ្សេងទៀតបង្ហាញថា វិញ្ញាបនបត្រសម្គាល់អចលនវត្ថុរបស់ខ្លួន  ត្រូវបានផ្ទេរចេញទៅ ឈ្មោះ ឈឿង ច័ន្ទពិសិដ្ឋ និង ឈ្មោះ ទុំ ដាឡែន ទៅវិញ ដែលការពិតដីនេះ គឺខ្លួន ពុំធ្លាប់ដែល បានលក់ដូរ ឬធ្វើការចាត់ចែងណាមួយទៅតតីយជននៅឡើយទេ។

ក្រោយពីធ្វើការស៊ើបអង្កេតបឋមតាមនីតិវិធីរួចមក និងធ្វើសេចក្តីរាយការណ៍ជូនទៅឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានដល់ការនាំខ្លួនបុគ្គលសង្ស័យឈ្មោះ ឈឿង ពិសិដ្ឋ ភេទប្រុស អាយុ៤១ឆ្នាំ តាមដីកាបញ្ជាឱ្យចូលខ្លួនលេខៈ ៣១៧ អ.យ.ក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

អត្ថបទដែលជាប់ទាក់ទង
Open

Close