បាត់ដំបង៖ នៅវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ពលរដ្ឋប្រទះឃើញបុរសម្នាក់លង់ទឹកស្លាប់ អណ្តែតក្នុងទឹកស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី៦ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្រោយពេលទទួលបានដំណឹងនេះភ្លាម កម្លាំងនគនរបាលក្រុងបាត់ដំបងបានបញ្ជូនកម្លាំងជំនាញទៅដល់ទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច្ច័យនិងកំណត់អត្តសញ្ញាណជនរងគ្រោះ។
ស្រពពេលនោះសាច់ញាតិរបស់ជនរងគ្រោះបានឃើញតាមរយះការឡាយរបស់ក្រុមអ្នកសារព័ត៌មាន និងតាមបណ្តាញសង្គមFace Book ក៍នាំគ្នាទៅមើលទីតាំងនោះ មានអ្នកខ្លះនិយាយមិនចេញ អ្នកខ្លះស្រែកទ្រហោយំ ព្រោះសពជនរងគ្រោះគឺជាប្អូនប្រុសបង្កើតរបស់ខ្លួន។
ជនរងគ្រោះឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
យោងតាមការបំភ្លឺពីសាច់ញាតិរបស់ជនរងគ្រោះបានអោយដឹងថា៖ជនរងគឺជាមនុស្សតែលតោល បានលែងលះប្តី ប្រពន្ធជាង១០ឆ្នាំហើយ ចាប់ពីពេលនោះមកជនរងគ្រោះខកចិត្ត ផឹកស្រាជាប្រចាំរហូតក្លាយជាមនុស្សសតិមិនប្រក្រតី។
ប្រភពព័ត៌មានពីក្មួយៗ ជនរងគ្រោះបានបន្តថា៖រូបគាត់ព្យាយាមសម្លាប់ខ្លួន២ដងកន្លងមកហើយប៉ុន្តែមិនបានសម្រេចដោយសារបង ប្អូន កូនក្មួយឃើញទាន់ ជួយសង្គ្រោះនិងផ្តល់ជាគំនិតល្អៗដើម្បីលើកទឹកចិត្ត។
ជាអកុសលជនរងគ្រោះស្រាប់តែបាត់ខ្លួនអស់រយះពេល២យប់៣ថ្ងៃ ទើបពលរដ្ឋប្រទះឃើញសព អណ្តែតហើមស្ពីង ផ្កាប់មុខក្នុងស្ទឹងសង្កែក្បែរស្ពានសម្តេចក្រឡាហោម សខេង ជិតផ្សារណាត់ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
បច្ចុប្បន្នក្រុមគ្រួសារ កំពុងរៀបចំចាត់ចែងយកសពជនរងគ្រោះទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ សុខ កុសល