ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា បានឃាត់ខ្លួនជនសង្ស័យជន ៥នាក់ ករណី ប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស និងទទួលផលចោរកម្ម (កាប់យកម៉ូតូ-លួចសកម្ម) កាលពីថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ១និង៤៥ នៅផ្លូវជាតិលេខ១ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប្រតិបត្តិការនេះ ដោយមានកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហកាជាមួយកម្លាំងប៉ុស្តិ៍នគរបារដ្ឋបាលបន្ទាយដែក ធ្វើការល្បាតតាមផ្លូវជាតិលេខ១ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានឃើញជនសង្ស័យមានគ្នា៤នាក់ ភេទប្រុសជិះម៉ូតូ២គ្រឿង។ បន្ទាប់មកកម្លាំងសម្ថកិច្ចបានហៅអោយឈប់ម៉ូតូតែជនសង្ស័យមិនព្រមឈប់ហើនបំរ៉ុងជិះម៉ូតូគេចខ្លួនតែត្រូវកំលាំងផ្នែកយុត្តធម៌ និងកំលាំងប៉ុស្តិ៍បន្ទាយដែកបានធ្វើការឃាត់ខ្លួនយកប៉ុស្តិ៍បន្ទាយដែកដើម្បីធ្វើការសួរនាំ។
នៅចំពោះ មុខសមត្ថកិច្ច ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកក្រុមខ្លួន ធ្លាប់ធ្វើសកម្មភាពធាក់ និងកាប់យកម៉ូតូចំនួន១៦ដង នៅស្រុកកៀនស្វាយសំរេច១០ដង បានម៉ូតូចំនួន១០គ្រឿង (ម៉ូតូម៉ាកហុងដាសេ១២៥) និងធ្វើសកម្មភាព ធាក់ កាប់យកម៉ូតូនៅស្រុកស្អាងចំនួន៣លើក បានម៉ូតូ ចំនួន៣គ្រឿង (ម៉ាកហុងសេ១២៥) និងធ្វើសកម្មភាពធាក់ កាប់យកម៉ូតូនៅខេត្តកពង់ស្ពឺ ចំនួនបីលើក បានម៉ូតូចំនួន៣គ្រឿង (ម៉ាកហុងដាសេ១២៥)។
ពេលចុះធ្វើសកម្មភាព ឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស ជាអ្នកធាក់ម៉ូតូអោយដួល ឯ ឈ្មោះ សាន ចន្ទ័ស្ថាបនា ហៅណាល់ ហៅធា ភេទប្រុស ជាអ្នកយកកាំបិទបុង័តោកាប់ជនរងគ្រោះរាល់ពេលធ្វើសកម្មភាពម្ដងៗ រឺឯឈ្មោះ ចាន់ ពន្លឺ ភេទប្រុស អ្នកលើកម៉ូតូជិះ។
ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើយកម៉ូតូដែលធ្វើ សកម្មភាពបានយកទៅផ្ញើ នៅមន្ទីពេទ្យ កុម៉ារជាតិទាំងយប់ ដោយឈ្មោះ ធឿន ថៃ ហៅរាជ ភេទប្រុស និង ឈ្មោះ ចាន់ ពន្លឺ ភេទប្រុសជាអ្នកយកមក លក់អោយ ឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដោយផ្ញើតាមឡានតាក់ស៊ី និងពេលខ្លះ ឈ្មោះធឿន ថៃ ហៅរាជភេទប្រុស ជិះម៉ូតូដែលពួកខ្លួនធ្វើសកម្មភាពបានយកមកលក់ដល់ផ្ទះរបស់ឈ្មោះ អេម សំអាន ហៅ ទុយ ហៅ ឪ ភេទប្រុស។
ចំពោះ ឈ្មោះចាន់ ពន្លឺ ភេទ ប្រុស បានឆ្លើយសារភាពទៀតថា កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១ និង១០នាទីខ្លួនរួមជាមួយ ឈ្មោះសុវណ្ណ ឧត្ដម ភេទប្រុស និងឈ្មោះ ទី ភេទប្រុសបានធ្វើសកម្មភាព កាប់យកម៉ូតូ របស់ ឈ្មោះ ណឹម ចន្ធូ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាលជាតិ មានទីលំនៅភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរី២០២២ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល 1AM.9973 នៅចំណុចភូមិកណ្ដាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយយកទៅលក់អោយឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅឪ ភេទប្រុស មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងវែង ឃ៉ំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតកែវ។
លុះដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ វេលាម៉ោង១៤ និង៣០នាទីដោយមានការអនុញ្ញាតិពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអោយលោក ឧត្តមសេនីយ៍ត្រី សោម សីហាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកណ្តាល ដឹកនាំកំលាំងនគរបាលការិយាល័យកំរិតធ្ងន់ខេត្តកណ្តាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ និងសហការ ជាមួយកំលាំង អធិការដ្ឋាននគរបាលស្រុកបសែត ខេត្តកំពង់ស្ពឺ និងសហការជាមួយកំលាំងអធិការដ្ឋាននគរបាល ស្រុកសំរោង ខេត្តតាកែវ ធ្វើការងាត់ខ្លួនបានជនសង្ស័យឈ្មោះអេម សំអាន ហៅអេម ហៅទុយ ហៅ ឪ ភេទប្រុសពាក់ព័ន្ធករណី ទទួលផលចោរកម្ម យកមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសសាកសួរ។
នៅចំមុខសមត្ថកិច្ច ឈ្មោះ អេម សំអាន ហៅអេម ហៅ ទុយ ហៅ ឪ ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទទួលទិញម៉ូតូ ពីក្រុមចោរដែរធ្វើសកម្មភាព បានចំនួន៣០គ្រឿង ប្រភេទម៉ូតូម៉ាក់សេ១២៥ទាំងអស់ ពេលដែលទទួលទិញម៉ូតូ គឺទំនាក់ទំនងគ្នាតាមរយៈលេខទូសព្ទដៃ មិនដែរជួបគ្នាទេ ម៉ូតូដែរទិញបាននោះ គឺផ្ញើតាមរថយន្តរត់តាក់ស៊ី នៅបេនឡានផ្សាដើមគរ រាជនាធីភ្នំពេញ ផ្ញើមកអោយដាក់នៅមុខផ្ទះ (ចំណែកប្រាក់ថ្លៃទីញម៉ូតូផ្ញើរតាមធនាគារវីង) រួចបានលក់បន្តអោយទៅឈ្មោះ មូល បុនភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិត មានទីលំនៅ ភូមិហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
បន្ទាប់ពីសាកសួររួចជនសង្ស័យ រួមទាំងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីចាត់កាតនិតិធី។