ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង១០ និង ១០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ បានឃាត់ខ្លួនមុខសញ្ញាចោរឆក់សកម្ម ម្នាក់ និងម៉ូតូចំនួន០១គ្រឿង នៅក្នុងក្រុងពោធិ៍សាត់ ឈ្មោះ រ៉ាយ រតនា (ហៅដូង) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ប្រគល់អោយមកអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដែលពាក់ព័ន្ធក្នុងករណីឆក់ចំនួន០៤លេីកនៅក្នុងពោធិ៍សាត់។
ករណីទី១: ធ្វេីសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី នៅចំណុចផ្សារលេី ស្ថិតនៅភូមិផ្សារលេី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(បានសម្រេច)។
ករណីទី២: ធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(មិនបានសម្រេច)។
ករណីទី៣: ធ្វេីសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងវេលាម៉ោង៧ និង១០នាទីព្រឹក នៅចំណុចខាងវត្តកែវមុន្នី ស្ថិតនៅភូមិកែវមុន្នី សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(បានសម្រេច)។
ករណីទី៤: ធ្វេីសកម្មភាពឆក់កាបូបលុយ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង១០នាទី នៅចំណុចភូមិចំការចេកខាងជេីង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ (បានសម្រេច)។
បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូ០១គ្រឿងសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ចាត់ការតាមនិតិវិធីច្បាប់៕