ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បំភ្លឺ ករណីហិង្សា នៅខេត្តព្រះវិហារ

ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមជម្រាបជូនដលសាធារណៈជនជ្រាបថា ៖ គណនីហ្វេសប៊ុកឈ្មោះ Hiang Sukha បានចុះផ្សាយករណី អំពើហិង្សាក្នុងគ្រួសារនេះ ពិតកើតមានឡើងប្រាកដមែន។

ប្រភព បញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ នឹង ៣០នាទី ស្ថិតនៅភូមិខ្នុរ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឪពុកចិញ្ចឹមឈ្មោះ សន សំណាង អាយុ ៤១ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្រីស្រណោះ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានប្រើអំពើហិង្សា វាយតបទៅលើកូនស្រីចិញ្ចឹមឈ្មោះ យ៉េង ណាសយ អាយុ ១៧ឆ្នាំ នៅបរិវេនដីឡូត៍ផ្ទះឈ្មោះ ជៃ ជឿន ត្រូវជាម្តាយបង្កើតឈ្មោះ អី សំនាង មូលហេតុឪពុកខឹងកូនរត់ទៅតាមសង្សារ ឈ្មោះ អី សំនាង រស់នៅភូមិឃុំកើតហេតុខាងលើ ។

ក្រោយពីបានទទួលពត៌មាន លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាលោកវរសេនីយ៍ឯក ជួន មឿន អធិការស្រុកសង្គមថ្មី ឲ្យចុះស្រាវជ្រាវ និងធ្វើការ ឃាត់ខ្លួនជនសង្ស័យភ្លាមៗ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការតាមផ្លូវច្បាប់។

អាស្រ័យដូច្នេះសូមសាធារណៈជនជ្រាបជាពត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close