ដឹងមូលហេតុច្បាស់ហើយ ករណី រថយន្តរេចង្កូតធ្លាក់ផ្លូវបុកដើមឈើ និងរនាំងបាំងការពារផ្លូវ នៅចំណុចផ្លូវចំណោទពេជ្រនិល
យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា នៅថៃ្ងទី១៦ ខែកក្កដា ឆ្នំា២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង ម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-6196 សណ្ដោងសុឺមីរុឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-2011 អ្នកបើកបរមិនស្គាល់អត្តស ញ្ញាណ(ចុះរត់គេច) រថយន្តបើកបរក្នុងទិសដៅពីកើតទៅលិចមកដល់ចំណុចខាងលើបានដាច់កាឡេខាងមុខ រេចង្កូតបុកដើមឈើបាក់ធ្លាក់ផ្លូវក្រឡាប់ទៅផ្នែកខាងស្តាំដៃ
បណ្ដាលឱ្យខូចខាត៖
-រនាំងការពារផ្លូវខូចខាត១១ផ្ទាំង
ស្មើនិង៤៤ម៉ែត្រ
-បាក់ដើមឈើ ៤ ដើម
-រថយន្តរខូចខាតស្ទេីទាំងស្រុង
បច្ចុប្បន្នវត្ថុតាងរថយន្ត សមត្ថកិច្ចនគរបាលកំពុងស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវចំពោះហេតុការណ៍ខាងលើ ៕