ភ្នំពេញ៖ ស្ត្រីកម្មការិនីរោងចក្រម្នាក់ ត្រូវចោរឆក់យកទូរសព្ទមួយគ្រឿង បានសម្រេច កាលពីវេលាម៉ោង១៨ និង៣០នាទីថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវចោមចៅ (អតីតផ្លូវវេងស្រេង) ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីខាងលើ សុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា បច្ចុប្បន្នស្នាក់ នៅក្នុងភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុនពេលកើតហេតុ រូបគាត់បានដើរចេញពីចេញពីធ្វើការក្នុងរោងចក្រ EBC ស្ថិតនៅក្នុងសង្កាត់ចោមចៅទី២ បានធ្វើដំណើរចេញមកពីក្នុងរោងចក្រដូចធម្មតា ខណៈដើរឆ្លងផ្លូវដើម្បីរង់ចាំប្ដីមកទទួលយកត្រឡប់ទៅផ្ទះវិញ ពេលនោះ គាត់បានឈរនិយាយទូរសព្ទជាមួយប្ដីរបស់គាត់ ស្រាប់តែលេចមុខជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរសព្ទបានសម្រេច រួចជនសង្ស័យខ្លួនបាត់ស្រមោលតែម្តង។ ដោយ៖ TNN 02