សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យក្រុមហ៊ុនបង្កើនការយកចិត្តទុកដាក់សាងសង់អគារទីស្ដីការក្រសួងឱ្យមានគុណភាព និងប្រើប្រាស់បានយូរអង្វែង!
ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រសហ្បតិ៍ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំ កិច្ចប្រជុំស្ដាប់របាយការណ៍ស្ដីពីការសាងសង់ទីស្ដីការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ នៅទីស្ដីការក្រសួងមហាផ្ទៃ។











