យោងតាមផេក ៖ ផ្នែកសណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានអោយដឹងថា កាលពីថ្ងៃទី១២ កក្កដា ២០២២ ប្រហែលម៉ោង ១៨ និង១៥ នាទី មានករណីគ្រោះ ធម្មជាតិ ជំនន់ទឹកភ្លៀង ទឹកហូរកាត់ផ្លូវហូរកួចមនុស្ស និងម៉ូតូធ្លាក់ ចូលក្នុងស្ទឹង ស្លាប់ ចំនួន៣នាក់ ស្រី២នាក់ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ១៥៥-១៥៦ ចំណុចស្ទឹងកាច់ ភូមិឯកភាព ឃុំថ្មដា សព មានឈ្មោះដូចខាងក្រោម ៖
ទី១.ឈ្មោះ ជា សុខគឿន ភេទប្រុស អាយុ អាយុ ៣៩ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិឈេីទាល ឃុំត្នោតជុំ ស្រុកក្រគរ ។
ទី២.ឈ្មោះ ចាន់ ភក្តី ភេទស្រី អាយុ ៣៥ ឆ្នំា ទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាប្រពន្ធ មានផ្ទៃពោះ ៧ ខែ) រកសពមិនទាន់ឃើញ។
ទី៣.ឈ្មោះ លី ចាន់ថា ហៅឆៀងម៉ៃ ភេទស្រី អាយុ ០៣ ឆ្នំា រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ (ត្រូវជាកូន)។
ម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-7548 ។
កម្លាំងសមត្ថកិច្ច បានប្រគល់សព ដែលរកឃើញទៅក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា និងកម្លាំងកងរាជអាវុធហត្ថស្រុក កំពុងបន្តស្វែងរកសពម្នាក់ទៀត ។