យោងតាម ផេក Hotline 117 បញ្ជាក់ថា ករណី “ល្បែងបញ្ជល់មាន់តាមអនឡាញ” ចំនួន ១កន្លែង ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋ រាយការណ៍មកកាន់លេខ ១១៧ ។
នៅវេលាម៉ោង ១១ និង ២០ នាទីព្រឹក ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២២ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិទូលចាន់ ឃុំលេីកដែក ស្រុកកោះធំ ខេត្តកណ្ដាល ៕