សៀមរាប ៖ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២២ ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១០ និង ១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទ (រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន )នៅចំនុចឃ្លាំងលក់គ្រឿង សំណង់ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់:
១-ឈ្មោះ ធី ឃុន្នី ភេទប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ បើកបរ មានទីលំនៅ ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន :
ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ០.១៥ ក្រាម(ទម្ងន់សុទ្ធ)
សម្ភារ:វេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង ៕