ឆ្លងចរន្តអគ្គិសនី ឆេះរោងកម្មករ​សំណង់​របស់ក្រុមហ៊ុន​ ហួង​សាន​ អ៉ីនធេីណេសិនណល ១កន្លែង ក្នុង​សង្កាត់ទន្លេបាសាក់

ភ្នំពេញ៖ នៅថ្ងៃពុធ​ ១៥កេីត​ ខែអាសាឍ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣​ ខែកក្កដា ឆ្នាំ២០២២ ដោយមានការបញ្ជាផ្ទាល់ពីលោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន​ បានសហការជាមួយកម្លាំងបង្ការ​ពន្លត់អគ្គីភ័យ​របស់កោះពេជ្រ​ ចំនួន​ ០២គ្រឿង​ បានចុះអន្តរាគមន៍ពន្លត់អគ្គីភ័យ​ឆេះរោងកម្មករ​សំណង់​របស់ក្រុមហ៊ុន​ ហួង​សាន​ អ៉ីនធេីណេសិនណល ០១កន្លែង​ នៅវេលាម៉ោង​ ៧:​៤៥នាទីព្រឹក​ ដែលស្ថិតនៅផ្លូវចៃកា ភូមិ១៤​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ មូលហេតុដោយសារ​ ផ្ឆ្លងចរន្តអគ្គិសនី ហើយពេលនេះអគ្គីភ័យខាងលើ បច្ចុប្បន្នក្រុមការងារបានគ្រប់គ្រងស្ថានភាពរលត់​ បាន១០០%ហេីយ នៅវេលាម៉ោង០៨:០៥នាទី បានខូចខាតសម្ភារៈមួយចំនួន​ និងឆាបឆេះបន្ទ់ស្នាក់នៅអស់​ ១០បន្ទប់​ ហេីយចំពោះមនុស្ស​វិញ​ ពុំមានរករបួស​ រឺស្លាប់នោះទេ​ ប្រេីប្រាស់ទឹកអស់​ ចំនួន​ ០២គ្រឿង។

អត្ថបទដែលជាប់ទាក់ទង
Open

Close