ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតនៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ប្រឈមនឹងទឹកជំនន់ទឹកភ្លៀងហូរកាត់កំណាត់ផ្លូវជាតិខាងលើ ដូច្នេះការធ្វើដំណើរឆ្លងកាត់ចំណុចនេះ ត្រូវបានបិទចរាចរណ៍ជាបណ្ដោះអាសន្ន។
សូមបងប្អូនប្រជាពលរដ្ឋ មេត្ដាជ្រាប និងបង្វៀងទិសដៅ ទៅកាន់ផ្លូវជាតិលេខ៣ ជាបណ្ដោះអាសន្ន រង់ចាំទឹកស្រកដូចស្ថានភាពដើម។
សមត្ថកិច្ច បញ្ជាក់ថាកត្ដាភ្លៀងបន្ដធ្លាក់ នៅផ្នែកខាងលើ នៃខ្នងភ្នំគិរីរម្យនឹងបណ្ដាលឱ្យមានជំនន់ទឹកភ្លៀង ផ្នែកខាងក្រោមពិសេសពាក់ព័ន្ធផ្លូវជាតិលេខ៤ ចំណុចស្ពានសំរោងតែម្ដង។