ខេត្តក្រចេះ៖ ជនសង្ស័យដៃដល់ ដែលព្យាយាមហែលទឹកទន្លេដើម្បីគេចខ្លួន បន្ទាប់ពីធ្វើសកម្មភាព យកពូថៅកាប់លើស្រ្តីរងគ្រោះដែលត្រូវជាប្អូនថ្លៃចំកញ្ចឹងកខាងក្រោយបណ្តាលអោយស្លាប់មួយរំពេច គឺត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំបូរស្ទាក់ចាប់បាននៅកណ្តាលទន្លេមេគង្គ ក្រោយកើតហេតុភ្លាមកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា នៅចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។
នារីរងគ្រោះឈ្មោះ ទីង ស្រីម៉ៅ អាយុ២៧ឆ្នាំ ចំនែកឯជនសង្ស័យដៃដល់ជាបងថ្លៃឈ្មោះ ថា លីណាន អាយុ៣៤ឆ្នាំ ជាមនុស្សធ្លាប់កើតជម្ងឺសសៃប្រសាទ មានទីលំនៅជាមួយគ្នាក្នុងភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ។