ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វេីការបំភ្លឺឆ្លេីយតបជូនសាធារណជន និងបណ្តាញសារព័ត៌មាន ដែលបានបង្ហោះផ្សព្វផ្សាយ មានចំជេីងថា៖ លោក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល អសមត្ថភាពក្នុងការបង្ក្រាបល្បែងស៊ីសង។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបង្រ្កាបករណីខាងលើ។
ជាលទ្ធផល៖ នៅថ្ងៃអាទិត្យ ១២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២២ លោកអធិការ បញ្ជាកម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដឹកនាំដោយផ្ទាល់ដោយ លោកវរសេនីយ៍ទោ ផាច ផល្លា អធិការរងផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះធ្វេីការស៊េីបអង្កេត ស្រាវជ្រាវទៅដល់ទីតាំងផ្ទះចំនួនបី រួមមាន៖
១-ឈ្មោះ កង ស្រីមុំ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រពាំងកក់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មានលិខិតបញ្ជាក់នីតិភាព របស់ក្រុមហ៊ុន ភីអេចវិស៊ីធី អេ2888 ឯ.ក (PHVCT co. LTD ឡូតូ8888) លេខ១១៥៩/២២ អ.គ.ល.ក ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២ ។
២-ឈ្មោះ ម៉ិញ សុខា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវរករ នៅភូមិអន្ទង់ក្រវៀន ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៣-ឈ្មោះ ជា សុភ័ក្រ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខែ្មរ មុខរបរអាជីវករ នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
មានលិខិតបញ្ជាក់នីតិភាព របស់ក្រុមហ៊ុន ភីអេចវិស៊ីធី អេ2888 ឯ.ក (PHVCT co. LTD ឡូតូ8888) លេខ១១៥៩/២២ អ.គ.ល.ក ចុះថ្ងៃទី២៨ មិថុនា ឆ្នាំ២០២២ ។
ករណីនេះ តាមការពិនិត្យជាក់ស្តែងឃើញថា នៅទីតាំងទាំងបីខាងលើ មិនឃើញមានការលេងល្បែងស៊ីសងខុសច្បាប់ឡើយ។
ជាចំណាត់ការ : សមត្ថកិច្ចជំនាញស្រុក បានធ្វើកិច្ចសន្យាអប់រំម្ចាស់ទីតាំងខាងលើ តាមនីតិវិធីច្បាប់ និងដាក់កម្លាំងឃ្លាំមេីលបេីក្នុងករណីល្មេីសពីកិច្ចសន្យា សមត្ថកិច្ចនឹងចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជនដែលប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម មេត្តាជ្រាប និងកុំមានការភាន់ច្រឡំ៕