ពោធិ៍សាត់ះ មុខសញ្ញាចោរលួចនិងប្លន់ដ៏សកម្មម្នាក់ត្រូវបាននគរបាលស្រុកក្រគរចាប់ខ្លួនក្រោយពីធ្វើសកម្មភាពលួចនិងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជាបន្តបន្ទាប់យ៉ាងកក្រើកនៅក្នុងទឹកដីស្រុកក្រគរ។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានព័ទ្ធត្រៀមចាប់រយៈពេលមួយយប់ រហូតដល់ព្រឹកព្រលឹមថ្ងៃទី ១០ ខែកក្កដាឆ្នាំ ២០២២ ទើបឃាត់ខ្លួនបាននៅនឹងផ្ទះ ក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក សារឿនសារ៉ាវុធ អធិការនគរបាលស្រុកក្រគរប្រាប់ឱ្យដឹងថា ជនសង្ស័យឈ្មោះ បុិល សុភ័ណ្ឌ ភេទប្រុសអាយុ ៤១ ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ។ ជនសង្ស័យរូបនេះមុខសញ្ញាលួចផងនិងប្លន់ផងតាមកាលៈទេសៈដែលសមត្ថកិច្ចតាមប្រមាញ់ជាណាស់មកហើយប៉ុន្តែគ្មានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកប៉ុន្តែថ្មីៗនេះ ជនសង្ស័យបានធ្វើសកម្មភាពលួចនិងប្លន់ម៉ូតូជាបន្តបន្ទាប់ចំនួន ៣គ្រឿង ក្នុងនោះម៉ូតូម៉ាកស្កុបពីមួយគ្រឿង ម៉ូតូម៉ាកវ៉េវមួយគ្រឿងនិងម៉ូតូ dream មួយគ្រឿងនៅបីទីតាំងផ្សេងគ្នាដោយប្រើពេលត្រឹមតែមួយយប់ទើបមានពាក្យបណ្ដឹងពីជនរងគ្រោះហើយទើបសមត្ថកិច្ចឈានដល់ព័ទ្ធចាប់បានជនសង្ស័យនៅនឹងផ្ទះបញ្ជូនមកអធិការដ្ឋានដើម្បីវែរកមុខសញ្ញាទទួលទិញផលចោរកម្មនិងបំពេញនីតិវិធីចាត់ការតាមច្បាប់៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តពោធិ៍សាត់