ភ្នំពេញ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងាររដ្ឋបាលខណ្ឌសែនសុខ បានចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់ទីតាំងភោជនីយដ្ឋាន ក្លឹបកំសាន្ត និងខារ៉ាអូខេ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែនសុខ អោយអនុវត្តតាមលិខិត០០៧ សរណន ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍ ស្តីពីការចូលរួមកាន់ទុក្ខចំពោះមរណភាពឯកឧត្ដម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចំនួន ២១ទីតាំងរួមមានដូចខាងក្រោម ៖
⁃ ភោជនីយដ្ឋាន មានសរុបចំនួន ១១ទីតាំង
⁃ ក្លឹប មានសរុបចំនួន ០៤ទីតាំង
⁃ ខារ៉ាអូខេ មានសរុបចំនួន ០៦ទីតាំង ។