ស្នងការរងក្រុង ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោកវរសេនីយ៍ទោ ផន សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណ:ភាពដោយសារខ្យល់គ
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត្តិពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកវរសេនីយ៍ឯក យ៉ែម នៅ ស្នងការរង រួមជាមួយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក័្ខន្ធសពលោកវរសេនីយ៍ទោ ផន សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណ:ភាពដោយសារខ្យល់គ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ចូលរួមរំលែកទុក្ខ នូវការបាត់បង់ ធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិរបស់ ឯកឧត្តមស្នងការ ព្រមទាំងនាំយកបច្ច័យបុណ្យប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រួមមាន៖
– ថវិកាឯកឧត្តមស្នងការ ចំនួន ២លានរៀល
– ថវិកាសមាគមមិត្តនគរបាលជាតិ ចំនួន ៦លានរៀល
– ថវិកាលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ចំនួន ៤០ម៉ឺនរៀល
– ថវិកាលោកវរសេនីយ៍ឯក យ៉ែម នៅ ចំនួន ២០ម៉ឺនរៀល
– ថវិកាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ចំនួន ១៩៨០ដុល្លារ និងសម្ភារៈ (ក្តាមឈូសសម្រាប់បញ្ចុះសព , ទឹកបរិសុទ្ធ , ទឹកផ្លែឈើ ) ៕