សៀមរាប ៖ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០២ករណីផ្សេងគ្នា បណ្តាលឱ្យស្លាប់មួយ និងរបួសធ្ងន់ ស្រាលចំនួន ០៦នាក់ នៅស្រុកបន្ទាយស្រី ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រីបានឲ្យដឹងថា :
ករណីទី ១ : គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និង គោយន្តកន្ត្រៃ នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ៣០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ សូ វឿន ស្ថិតក្នុងភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប លើផ្លូវខេត្តលេខ២៦៦C មានម៉ូតូមួយគ្រឿងម៉ាក SUSUKI VIVA ពណ៌ ខៀវ ស្លាកលេខ បាត់ដំបង 1M-3910 បេីកបរដេាយឈ្មេាះ ឆាត ចិន្តា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅ ភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
អ្នករួមដំណើរ ១.ឈ្មោះ ចាន់ សំណាង ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលើ។ បើកបរមានទិសដៅត្បូងទៅជើង(មិនពាក់មួកសុវត្ថិភាព)។
បានបុកនឹងគោយន្តកន្ត្រៃមួយគ្រឿងម៉ាក KUBUTA ពណ៌ក្រហម បេីកបរដោយឈ្មោះ ប្រៀន ប្រម ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប បើកបរមានទិសដៅពីជើងទៅត្បូង (ស្របទិសគ្នា)។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០១ នាក់ និងស្លាប់មនុស្ស ០១នាក់
១-ឈ្មោះ ឆាត ចិន្តា ភេទប្រុស (ស្លាប់)
២-ឈ្មោះ ចាន់ សំណាង ភេទប្រុស (របួសធ្ងន់)
– ខូចខាតម៉ូតូចំនួន ០១គ្រឿង (ស្រាល) និង គោយន្តកន្ត្រៃចំនួន 0១ គ្រឿង(ស្រាល)។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីអ្នកបេីកបរម៉ូតូម៉ាក SUSUKI VIVA ស្លាកលេខ បាត់ដំបង 1M-3910 បើកបរក្នុងល្បឿនលឿន។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍បានប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី ។
ករណីទី ២ : នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២ វេលាម៉ោង ២១:០០នាទី ត្រង់ចំណុចមុខផ្ទះឈ្មោះ សូ វឿន ស្ថិតក្នុងភូមិតាត្រៃ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប លើផ្លូវខេត្តលេខ២៦៦C មានម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AD-7194 បេីកបរដេាយឈ្មេាះ នឿម ធិបតី ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅ ភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
អ្នករួមដំណើរចំនួន ០២នាក់ :
១.ឈ្មោះ សាំ មិញសេ ភេទ ប្រុស អាយុ ២០ឆ្នាំ
២. ឈ្មោះ សាំ អាមី ភេទស្រី់ អាយុ ១៨ឆ្នាំ អ្នករួមដំណើរទាំងពីរមានទីលំនៅភូមិឃុំជាមួយគ្នាខាងលើ។
បើកបរមានទិសដៅត្បូងទៅជើង (ពាក់មួកសុវត្ថិភាព) បានបុកនឹងរថយន្តមួយគ្រឿងម៉ាក MASDA PICK UP ពណ៌ ស ពាក់ស្លាកលេខ សៀមរាប 2C-2825 បេីកបរដោយឈ្មោះ ចំរើន កុសល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសាលាកំរើក ឃុំសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
អ្នករួមដំណើរឈ្មោះ គូរ វ៉ាន់ថេង ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិជាប់សាប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ទិសដៅពីជើងទៅត្បូង (ច្រាសទិសគ្នា)។
ក្នុងហេតុការណ៍នេះបណ្តាលឲ្យរងរបួសមនុស្សចំនួន ០៥ នាក់ :
១-ឈ្មោះ នឿម ធិបតី ភេទប្រុស (របួសធ្ងន់)
២-ឈ្មោះ សាំ មិញសេ ភេទប្រុស (របួសធ្ងន់)
៣. ឈ្មោះ សាំ អាមី ភេទស្រី (របួសធ្ងន់)
៤. ឈ្មោះ ចំរើន កុសល់ ភេទប្រុស (របួសស្រាល)
៥. ឈ្មោះ គូរ វ៉ាន់ថេង ភេទប្រុស (របួសស្រាល)
– ខូចខាតម៉ូតូចំនួន ០១គ្រឿង (ធ្ងន់) និង រថយន្តចំនួន ០១ គ្រឿង(ធ្ងន់)។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីម៉ូតូពាក់ស្លាកលេខសៀមរាប 1AD-7194 បើកបរក្នុងល្បឿនលឿន ។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែក និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕