ប៉ូលិស ចាប់អ្នករត់កង់បី និងស្ត្រីម្នាក់ ប្រគល់ជូន តុលាការ សម្រេចទោស ករណី គ្រឿងញៀន

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ ទៅសាលាដំបូងខេត្ត ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

សមត្ថកិច្ចបានបញ្ជាក់ថា  នៅថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពីកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានចុះបង្ក្រាបបទ រក្សាទុក ដឹកជញ្ជូន ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ស្រី០១នាក់:

១-ឈ្មោះ ព្រាប សុផល ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ (រក្សាទុក ដឹកជញ្ជូន) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ ហៀង ផល្លា ភេទស្រី ឆ្នាំកំណើត ១៩៨២ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។(រក្សាទុក ដឹកជញ្ជូន) (គ្មានសារធាតុ ញៀននៅក្នុងខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចស្រាវជ្រាវ និងដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ៣៥កញ្ចប់ ស្មើនឹងទម្ងន់ ១២.១៤ ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់ និង សម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង
Open

Close