KTV ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក និង បៀរហ្គាឌិន ទូទាំងរាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្ម មួយថ្ងៃ!
ភ្នំពេញ៖ ដើម្បីចូលរួមកាន់មរណទុក្ខចំពោះមរណភាព ឯកឰត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែល ត្រូវបានធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ ដែលកន្លងមក ឯកឧត្តម បានបំពេញភារកិច្ច និងបេសកកម្មដ៏មាន សារៈសំខាន់សម្រាប់ការកសាងមិត្តភាពជាមួយនឹងប្រជាជនកម្ពុជា និងលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឱ្យ ទៅជាដៃគូរយុទ្ឋសាស្ត្រ ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យជាច្រើន ទាំងហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធាន មនុស្ស និងកម្មវិធីអភិវឌ្ឍផ្សេងៗទៀត និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដែលបានប្រកាសយកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ ក្រសួងទេសចរណ៍ សូមធ្វើការណែនាំ ដូចខាងក្រោម៖
១. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន នៅទូទាំង ។
រាជធានីខេត្ត ត្រូវផ្អាកសកម្មភាពអាជីវកម្មរយៈពេល ១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ។
២. ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវផ្អាកសកម្មភាព លក់គ្រឿងស្រវឹង រយៈពេល ១ (មួយ) ថ្ងៃ គឺនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។
៣. ប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត_ត្រូវចុះធ្វើការផ្សព្វផ្សាយ និងអប់រំណែនាំដល់ម្ចាស់ ឬអ្នកគ្រប់គ្រង អាជីវកម្មសេវាកម្មទេសចរណ៍ខាងលើឱ្យអនុវត្តការផ្អាកអាជីវកម្មតាមសារាចរណែនាំនេះឱ្យមានប្រសិទ្ឋភាព និងមានការទទួលខុសត្រូវខ្ពស់។
អាស្រ័យហេតុនេះ សូម លោក លោកស្រី អ្នកនាងកញ្ញា ដែលជាម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្ម ទេសចរណ៍ខាងលើ និងឯកឧត្តម លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវអនុវត្តតាមសារាចរណែនាំ នេះឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ឋភាពខ្ពស់។