ខេត្តស្ទឹងត្រែង ៖គ្រាប់ត្នោត៣ ម៉ឺនគ្រាប់និង ត្រូវ យក ទៅ ដាំតាម បណ្តោយ ខ្សែក្រវ៉ាត់ ព្រំដែន កម្ពុជា-ឡាវ សម្រាប់ជា ប្ប្រយោជន៌ដល់កូនចៅ ជំនាន់ ក្រោយបានដឹង អំពី អត្តសញ្ញាណ ជាតិ ។ សម្រាប់ ការ បង្កើត កម្មវិធី ដាំ ដើមត្នោត នេះ គឺមានការ ផ្តួចផ្តើម គំនិត ពី មន្ទីរ អភិវឌ្ឍន៍ជនបទ ដោយបាន សហការ ជាមួយ រដ្ឋបាល ខេត្ត និង មន្ទីរ អង្គភាព នានា ជុំវិញ ខេត្ត ។
លោក ចៅ មុន្នី រ៉ា នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង បញ្ជាក់ថា គ្រាប់ត្មោតដាំតាមបណបណ្តោយផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា – ឡាវ នា ថ្ងៃ ទី ៩ កក្តដា ២០២២ នេះ មានចំនួន៣ ម៉ឺនគ្រាប់ ។
លោកបន្ថែម ថា នេះ ជា លើកទី ៦ហើយ ក្នុងកម្មវិធី ផ្តួចផ្តើមដាំ ដើមត្នោត ដែលជា រុក្ខជាតិ អត្តសញ្ញាណ ជាតិ សាសន៍ ខ្មែរ ។
លោក បន្តទបន្តទៀត សរុប ទាំង០៦លើក បាន ដាំ សរុប ចំនួន ២០០.០០០ ( ២០ម៉ឺន គ្រាប់ ) ។ ដើម ត្នោត ជា រុក្ខជាតិ ដែល ផ្តល់ នូវ គុណសម្បត្តិ ច្រើន យ៉ាង ដល់ ប្រជាជន ខ្មែរ តាំងពី សម័យ បុរាណកាល មក និង ជា និមិត្តសញ្ញា តំណាង អត្តសញ្ញាណ ជាតិ ដួង ប្រ លឹ ង ជាតិ ដែល ប្រជាជន ខ្មែរ ស្គាល់តាំងពីរ បុរាណកាល រហូត មក ដល់ បច្ចុប្បន្ន ។ការដាំដើមត្នោតនាព្រឹកថ្ងៃទី៩ កក្កដា នេះ គឺជាសកម្មភាពប្រវត្តិសាស្ត្ររបស់ខេត្ត ដើម្បីថែរក្សាអត្តសញ្ញាណជាតិ និងជាដួងព្រលឹងជាតិ ។ ការដាំត្នោតនោះ ជាការបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន ពិសេស បំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ៕ ដោយ ៖ អ៊ុល គឹមលាង