ខេត្តតាកែវ៖ ជនសង្ស័យ ជាមុខសញ្ញាជួញដូរថ្នាំញៀន យ៉ាងសកម្ម០១ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចាប់ឃាត់ខ្លួន រួមនឹងថ្នាំញៀនមួយចំនួន។ការចុះបង្រ្កាបនេះបានធ្វើឡើងកាលពីរសៀល ថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥ និង ០៥នាទី ដោយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការការរង កងរាជអាវុធហត្ថខេត្តតាកែវ នឹងមានការសម្របសម្រួលនីតិវិធី ដោយលោកញ៉ាន បូរីព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តតាកែវ បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិពោធិខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។
ដោយឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ ង៉ែត រដ្ឋា (ហៅ ប៉ង់) ភេទប្រុស២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យកមានរួមមាន
១ ក្រាមពណ៌សថ្លា០៣កញ្ចប់ទម្ងន់: ២៤,៦៣ក្រាម(ថ្លឹងទាំងសំបក់ថង់)
២ ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣ ទូរស័ព្ទចំនួន០១គ្រឿង
៤ កាំភ្លើង បាញ់គ្រាប់កង់ (ប្រើហ្គាស) ចំនួន០១ដើម
៥ កាំបិត ចំនួន០២
៦ ជំពាមកៅស៊ូ ចំនួន០១
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការខេត្តតាកែវ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ ដោយ ៖ បងខន