ទីតាំងល្បែង ចាក់បាល់ និង បៀរការ៉ាត់ ក្នុងសង្កាត់ច្រាំងចំរេះទី១​ ខណ្ឌឬស្សីកែវ​ កំពុងលេីក​មុខ​មាត់ ​លោក​ ឯក​ ឃុនដឿន​ និង​ លោក​ ហ៊ាង​ ថារ៉េត​ ?

ភ្នំពេញ៖ ទីតាំងបើក ល្បែងស៊ីសង ណេត អនឡាញ ជាច្រើនប្រភេទដូចជា បៀរការ៉ាត់​ និងចាក់បាល់កំពុងពង្វក់ស្មារតី បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដែលមានទីតាំងបណ្តោយផ្លូវជាតិ៥ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងស្វាគមន៍ អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន មកលេងយ៉ាងរលូនដោយមិនរំខានឡេីយ​។

តាមប្រភពច្បាស់ការបន្តថា ទីតាំងណេតមួយកន្លែងនេះអាចផ្តល់ផលប្រយោជន៍ណាមួយ​ ជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្កមូលដ្ឋានហើយមើលទៅ​ បានជាដំណើរការបានដោយរលូនដោយមិនមានអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានមកពិនិត្យឡេីយ។​ ប្រភពបន្តថា ពួកគាត់កំពុងមានការព្រួយបារម្ភជាខ្លាំង​ ព្រោះទីតាំងល្បែង ភ្នាល់បាល់ បៀរការ៉ាត់ ក្នុងសង្កាត់ច្រាំងចំរេះទី១នេះ​ គឺប្រមូលផ្តុំគ្នាចូលមកលេងល្បែងស៊ីសងរាល់ថ្ងៃ​ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ​ និងគ្មានអាជ្ញាធរ​ ឫសមត្ថកិច្ចចុះបង្រ្កាបឡេីយ​ ឬមួយទទួលបានលាភសក្ភារៈ​ មានភ្លេីងខៀវណាមួយពីថ្នាក់លេី?

​ ក្តីកង្វល់បងប្អូនប្រជាពលរដ្ឋសព្វថ្ងៃនេះពួកគាត់មានការព្រួយបារម្មណ៍ចំពោះសុខទុក្ខ​ និងសុវត្ថិភាពរបស់ពួកគាត់ នៅពេលយប់ព្រោះថាបើទីកន្លែងណាមានបើកល្បែងស៊ីសងទីកន្លែងនោះមិនយូរមិនឆាប់ទេនឹងកើតមានអំពើចោរកម្មដូចជា៖​ លួច.ឆក់.ប្លន់.និងគោសផ្ទះ ជាពិសេសហឹង្សារក្នុងគ្រួសារ។

ទាក់ទងទីតាំងល្បែងខាងលើ៖​ លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ គួរតែយកចិត្តទុកដាក់ និងមុឺងម៉ាត់ដឹកនាំកម្លាំងក្រោមឱវាទមានវិធានការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងមួយកន្លែងនេះផងមិនគួរណាមើលរំលងទេ!!​ ចៀសវាងមានការរិះគន់ពីបងប្អូនប្រជាពរដ្ឋមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតគ្នាជាប្រព័ន្ធដើម្បីបើកភ្លើងខៀវបង្កើតបទល្មើសនិងជាឆ្នាំងបាយក្នុងមូលដ្ឋានទើបមិនហ៊ានបង្ក្រាប ?

មួយវិញទៀត​ ប្រជាពលរដ្ឋសង្ឃឹមថា៖​ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ គួរតែយកចិត្តទុកដាក់ចាត់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះជ្រាវស្រាវនិងធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង!ដើម្បីគោរពតាមប្រសាសន៍ដល់ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ដើម្បី រក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននិងគោរពតាមគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចឲ្យមានប្រសិទ្ធភាពខ្ពស់និងរួមចំណែកបញ្ជៀសករណីអំពើចោរកម្មផ្សេងៗដូចជា៖លួច-ឆក់-ប្លន់-គាស់ផ្ទះនិងជាពិសេសអំពើហិង្សាក្នុងគ្រួសារដោយផ្ដើមចេញពីល្បែងទាំងនេះព្រោះថាល្បែងជាដើមចមនេះការបង្ករបង្កើតបទល្មើស៕

អត្ថបទដែលជាប់ទាក់ទង
Open

Close