កាសែតជប៉ុន Japan Times បានរាយការណ៍ថាលោកអតីតនាយករដ្ឋមន្ត្រីជប៉ុនអាបេត្រូវបានបាញ់ពេលលោកកំពុងថ្លែងសុន្ទរកថានៅខេត្តណារ៉ាភាគខាងលិចជប៉ុន។ លោកពុំមានសង្ឃឹមថាអាចរស់មានជីវិតទ្បើយ។ អ្នកយកពត៌មាន NHK នៅនឹងកន្លែងបានរាយការណ៍ថាគេបានឮសូរកាំភ្លើងហើយលោកអាបេហូរឈាម។ បើតាមកាសែតលោកអាបេត្រូវគេបាញ់ពីក្រោយនៅម៉ោង១១និង៣០នាទី។ ប៉ូលិសចាប់អ្នកបាញ់បានហើយ។