ប្រកាស សមាសភាព ក្រុមប្រឹក្សាសង្កាត់ចំនួន ៣បន្ថែមទៀត គឺ សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់អូរបែកក្អម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសុពលភាពសមាសភាពក្រុមប្រឹក្សាសង្កាត់ភ្នំពេញថ្មី អាណត្តិទី៥ ដែលប្រកាសទទួលស្គាល់ដោយក្រសួងមហាផ្ទៃ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់អណត្តិទី៥ កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមក ពេលនេះបានចេញលទ្ធផលជាផ្លូវការ និងធ្វើពិធីប្រកាសសុពលភាពសមាសភាពក្រុមប្រឹក្សាសង្កាត់ ដែលមានចំនួន១១រូប។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ៣២៦៥ ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ទទួលស្គាល់ក្រុមប្រឹក្សា សង្កាត់ភ្នំពេញថ្មី ចំនួន១១រូប ដែលមានប្រធានក្រុមប្រឹក្សាសង្កាត់១រូប គឺលោក ជុំ សារ៉ាយ និងសមាជិកក្រុមប្រឹក្សាចំនួន១០រូប និងទទួលស្គាល់លោក ជុំ សារ៉ាយ ជាចៅសង្កាត់ភ្នំពេញថ្មី ទទួលស្គាល់ លោក លក្ខ័ណ្ឌ ដូរ ជាចៅសង្កាត់រងទី១ ទទួលស្គាល់ លោក សំ សុជាតិ ជាចៅសង្កាត់រងទី២ ។

ពិធីប្រកាសសមាសភាពក្រុមប្រឹក្សាសង្កាត់នេះ មានការអញ្ជើញចូលរួមពី ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសង្កាត់ លោកស្រីនាយករងរដ្ឋបាលខណ្ឌ លោកនាយប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ សមាជិកក្រុមប្រឹក្សាអណត្តិចាស់ អណត្តិថ្មី ប្រធានភូមិ អនុប្រធានភូមិ តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងក្រុមប្រឹក្សាសង្កាត់ សង្គមសុីវិល គណៈកម្មាធិការនានារបស់សង្កាត់ ពិធីប្រកាសនេះធ្វើឡើងក្នុងអាគាររស្មីបឹងកក់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

អត្ថបទដែលជាប់ទាក់ទង
Open

Close