លោក ឡាក់ ម៉េងធី ដឹកនាំកម្លាំងសហការចាប់ ជនដៃដល់ បាញ់អ្នកយាមផ្ទះ ជាមួយគ្នា

ខេត្តកណ្តាល៖  ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ​២០២២ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនឃាតករ ឈ្មោះ អ៊ូ សុភី ភេទប្រុស ស្ថិតនៅចំណុចផ្ទះរបស់មិត្តភក្តិធ្វើការជាមួយគ្នា ភូមិ ព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ហើយបន្តនាំឃាតករមកចង្អុលបង្ហាញចាប់យកវត្ថុតាងនៅចំណុចផ្ទះឪពុកក្មេកឈ្មោះ ហែម សុផល ភូមិថ្មី១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល វត្ថុតាងរួមមាន: អាវុធខ្លីមួយដើម និងម៉ូតូគ្រឿងម៉ាក PCX ពណ៌ស ផ្លាកលេខ ១GJ ៦៩៣៤ ។

គួរបញ្ជាក់ថា ជនដៃដល់ឈ្មោះ អ៊ូ សុភី បានបាញ់សម្លាប់អ្នករួមការងារ យាមផ្ទះជាមួយគ្នា ជនរងគ្រោះឈ្មោះ គង់ សុត អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ៈ០០នាទីរសៀល នៅចំណុចផ្ទះលេខ៣៨ តាមបណ្ដោយផ្លូវលេខ៣២២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យកំពុងតែធ្វើការសួរចម្លើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង
Open

Close