ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ ចំពោះ ករណី មានសិស្សា នុសិស្ស ចំនួន១៤នាក់ បានដួលសន្លប់ ដោយមិនដឹងពីមូលហេតុ នៅវិទ្យាល័យស្ពឺ ស្ថិតក្នុងឃុំស្ពឺ ស្រុកចំការលើ ។
បន្ទាប់ពីអមដំណើរ ឯកឧត្តម អភិបាលខេត្ត អញ្ជើញចុះត្រួតពិនិត្យចប់ លោកឧត្តមសេនីយ៍ស្នងការក៍បានបន្តចុះត្រួតពិនិត្យការសាងសង់អាគារថ្មី នៃប៉ុស្តិ៍នគរបាលរដ្ឋបាល ៖
១-ស្រុកចំការលើ
ប៉ុស្ដិ៍នគរបាលរដ្ឋបាលល្វា កំពុងសាងសងសម្រេចបាន៥០% មានទំហំ ៩x១១ ម៉ែត្រ ដោយទទួលបានការចូលរួមឧបត្ថម្ភគាំទ្រ និងក្រោមការផ្ដួចផ្តើមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកឧត្ដមសេនីយ៍ស្នងការ លោកស្នងការរង ទទួលពង្រឹងស្រុក លោកអធិការ-អធិការរង រហូតដល់មន្រ្តី នៃអធិការដ្ឋាននគរបាលស្រុកទាំងពីរ និងសប្បុរសជននានាក្នុងនិងក្រៅស្រុក ។
ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាប្រុក បានត្រួតពិនិត្យលើការទុកដាក់ឯកសាររដ្ឋបាលផ្សេងៗ និងពង្រឹងបន្ថែមទៀត លើការផ្ដល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឲ្យបានល្អប្រសើរនិងទាន់ពេលវេលា។
២-ស្រុកស្ទឹងត្រង់
ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកបាក់
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៍បាននាំយកអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិសណ្ឌិត អគ្គស្នងការនគរបាលជាតិនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនដូចជា៖ ថវិកាចំនួន 200$ អង្ករ១បេ (៥០គីឡូ) ទឹកក្រូច២កេស ត្រីខ០២យួរ ទឹកសុទ្ធ២កេស សាប៊ូ០៤ដុំ ម៉ាស០៤ប្រអប់ សម្រាប់ផ្គត់ផ្គង់លើការបរិភោគប្រចាំថ្ងៃ របស់កងកម្លាំងផងដែរ៕