(ពោធិ៍សា-សៀមរាប)៖ មន្រ្តីជំនាញ សាខា ក.ប.ប. ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប បានចុះប្រតិបិត្តិការត្រួតពិនិត្យនៅតាមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ១៣ទីតាំងបន្ថែមទៀតនាថ្ងៃទី០២និង០៤ ខែកក្កដា ឆ្នាំ២០២២នេះ។
គោលបំណងគឺដើម្បីស្វែករកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ចរបស់ម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។
តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៣ទីតាំងមិនមានអនុលោមភាព និងពិន័យទៅតាមនីតិវិធីផងដែរ។