អភិបាលក្រុងភ្នំពេញ និង អភិបាលខណ្ឌចំការមន ចុះត្រួតពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងអាងស្ដុបបឹងត្របែក

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអមដំណើរឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រឡាយបឹងត្របែក និងអាងស្ដុបបឹងត្របែក ព្រមទាំងការស្ថាបនាផ្លូវអមជុំវិញអាងស្ដុបបឹងត្របែក ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីធានាកុំអោយមានការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធាន/មន្ត្រីការិយាល័យពាក់ព័ន្ធ និងលោកចៅសង្កាត់ផ្សារដើមថ្កូវ។

 

អត្ថបទដែលជាប់ទាក់ទង
Open

Close