ខេត្តស្ទឹងត្រែង ៖ សាកសព បុរសម្នាក់ ដែលបានលោតទឹកពីលើស្ពាន មេគង្គ កាលពីថ្ងៃទី១កក្ដដា កន្លងទៅ ពេលនេះត្រូវគេប្រទះឃើញអណ្តែត តាមទឹកទន្លេ នៅស្រុកសៀមបូក នៅរសៀលថ្ងៃទី៥ កក្តដា២០២២នេះ។
គូររំលឹកថា កាលពីថ្ងៃទី១ ខែកក្តដា២០២២ មានការភ្ញាក់ផ្អើលមួយដោយ បុរសម្នាក់ ជិះម៉ូតូ មួយមកដល់លើស្ពាន មេគង្គ ហើយលោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេ បាត់ឈឹងពុំ ឃើញផុសមកវិញសោះ។
គេពុំទាន់ដឹងពីមូលហេតុ ដែលនាំអោយ បុរសម្នាក់នោះ សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយការលោតទឹកសម្លាប់ខ្លួននោះទេ។
អត្តសញ្ញាណបុរសនោះ ឈ្មោះ គន់ អាយុ៣៧ឆ្នាំ បុខរបរលក់ត្រីនៅផ្សារសាមគ្គី ស្ទឹងត្រែងមានទីលំស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
សមត្ថកិច្ចបាន អោយដឹងបើតាមការរៀបរាប់របស់ស្ត្រីម្នាក់ដែលជាប្រពន្ធជនរងគ្រោះបានប្រាប់ថាមុនពេលកើតហេតុ ពីរនាក់ប្ដីប្រពន្ធនាំគ្នាទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យហើយ ពេទ្យប្រាប់ថាប្ដីរបស់នាងមានជំងឺគ្រោះតំរងនោម។ ក្រោយពីទទួលដំណឹងនេះ បន្ទាប់ពីចេញពីមន្ទីរពេទ្យវិញត្រឡប់ទៅផ្ទះរួចក៍ជិះម៉ូតូ ទៅក្រៅ ក្រោយមកទើបទទួលព័ត៌មានថា ប្តីរបស់ខ្លួនជិះម៉ូតូ ទៅលោតទឹស្ពាន មេគង្គ។
ក្រោយកើតហេតុរយៈពេល៤ថ្ងៃកន្លងមកនេះសាក់សពបុរសខាងលើបានផុសឡើងលើផ្ទៃទឹកនិងត្រូវគេប្រទះឃើញអណ្តែតនៅឯស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សាកសព ខាងលើ ត្រូវវសមត្ថកិច្ច ទាក់ទង់ទៅក្រុមគ្រួសារដើម្បីសាក់សពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ អ៊ុល គឹមលាង