ប្រកាស សុពលភាព ក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ

ភ្នំពេញ​ ៖​ នៅ​រសៀលថ្ងៃ​អង្គារ ០៧កើត​ ខែអាសាឍ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤:៣០នាទី​ លោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយពិធីប្រកាសនេះបានប្រារព្ធធ្វើឡើងនៅតាមបណ្តាយផ្លូវលេខ១១៨ ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សរថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយមានការអញ្ជើញចូលរួមពី លោក អាន ទិត្យវណ្ណារ៉ា នាយករងរដ្ឋបាលខណ្ឌ, ឯកឧត្តម ស៊ាន វិសុទ្ធ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារថ្មីទី១, ឯកឧត្តម ណុប ចាន់ណារិន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារថ្មីទី១, លោកស្រី ប៉ុន ដានី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារថ្មីទី១, លោក សុខ គឹមហេង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារថ្មីទី១, លោក ប៉ែន សារឿន ចៅសង្កាត់ផ្សារថ្មីទី១ ព្រមទាំង លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារថ្មីទី១ និង មន្រ្តីខណ្ឌ-សង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី១ សរុបចំនួន១០០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close