ពិធីប្រកាស សុពលភាព ក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៥ នៃខណ្ឌដូនពេញ

ភ្នំពេញ៖ នៅ​ព្រឹកថ្ងៃ​អង្គារ ០៧កើត​ ខែអាសាឍ ឆ្នាំ​ខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៨:៣០នាទី​ លោក​ ម៉ុក​ ច័ន្ទ​ករុណា​ អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ផ្សារថ្មីទី៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយពិធីប្រកាសនេះបានប្រារព្ធធ្វើឡើងនៅសាលប្រជុំ នៃវិទ្យាល័យព្រះសុីសុវត្ថិ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយមានការអញ្ជើញចូលរួមពី លោក អាន ទិត្យវណ្ណារ៉ា នាយករងរដ្ឋបាលខណ្ឌ, លោកស្រី ឈឹម វត្តី អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣, លោក សឿង កុសល ចៅសង្កាត់ផ្សារថ្មីទី៣ ព្រមទាំង លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារថ្មីទី៣ និង មន្រ្តីខណ្ឌ-សង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ សរុបចំនួន២០៧នាក់ ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close