ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ ជ័យជំនះ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទី លោក ចាន់ គន្ថេត អភិបាលរង នៃគណះអភិបាលខណ្ឌដូនពេញ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សុពលភាពក្រុមប្រឹក្សាសង្កាត់ជ័យជំនះ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើនៅសាល ប្រជុំសាលាបឋមសិក្សាចតុមុខ ស្ថិតក្នុងមូលដ្ឋានសង្កាត់ជ័យជំនះ និងដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ លោកនាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ័យជំនះ និងមន្រ្តីខណ្ឌ-សង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ជ័យជំនះសរុបចំនួន ១៥០នាក់ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close