ពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃអង្គារ ៧កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារកណ្តាលទី១ អញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាពក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាលទី១ អាណត្តិទី៥ នៃខណ្ឌដូនពេញ រាជធានីភ្នំពេញ ពិធីប្រកាសនេះប្រារព្ធធ្វើឡើងនៅមុខសាលាសង្កាត់ផ្សារកណ្តាលទី១ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សរ សុង អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ផ្សារកណ្តាលទី១ , ក្រុមការងារយុវជនសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ប្រធានការិ.រដ្ឋបាល បុគ្គលិកខណ្ឌ, ប្រធានការិ.លេខាក្រុមប្រឹក្សាខណ្ឌ ,អនុប្រធានការិ.ស.ដ.អ.ប.ស ខណ្ឌ, លោក-លោកស្រីសមាជិកក្រុមប្រឹក្សាថ្មី របស់សង្កាត់ផ្សារកណ្តាលទី១, លោក-លោកស្រី មន្រ្តីសង្កាត់ផ្សារកណ្តាលទី១ និងលោក-លោកស្រី តំណាងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ដែលមានចំនួនសរុប ២១០នាក់។

នៅក្នុងពិធីប្រកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការកោតសរសើរ និងផ្តាំផ្ញើទៅដល់លោកចៅសង្កាត់ និងចៅសង្កាត់រង ព្រមទាំងសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តអភិវឌ្ឍន៍ការរីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត ដោយខិតខំបន្តបំរើប្រជាពលរដ្ឋអោយបានល្អប្រសើរ ការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅតាមរយៈការផ្តល់សេវាសង្គម ការកសាង និងពង្រឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈដែលសំខាន់ចាំបាច់ឱ្យបានកាន់តែប្រសើរឡើង និងប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីវភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តការងារ តួនាទី និងភារកិច្ច អោយបានសមស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ និងសារាចរណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងការធានាបាននូវសាមគ្គីភាពផ្ទៃក្នុង និងការយោគយល់គ្នានៅក្នុងការបំពេញការងាររបស់ខ្លួនផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close