ភ្នំពេញ៖ បណ្ឌិត សុខ ទូច នាព្រឹកថ្ងៃទី៥ កក្កដា ២០២២ បានលើកឡើង ក្នុងហ្វេសប៊ុក ផ្លូវការ របស់លោកថា «ហេតុអ្វីអ្នកមិនដាក់សាច់រឿងឱ្យអស់ទៅ? បែរជាកាត់ន័យ រួចយកមកសម្តែងបំភ័ន្តបែបនេះ»
១- អ្នកចង់បន្សាបខ្ញុំ ហាក់ដូចជាដើរមិនទាន់សម័យទេ
២- អ្នកធ្វើបែបនេះ ចង់ឱ្យសង្គមស្អប់ខ្ពើមខ្ញុំ
៣- អ្នកបង្កើតសត្រូវសិប្បនិម្មិតឱ្យមានច្រើនមកលើខ្ញុំ ដូចជាហួសសម័យហើយ
៤- អ្នកគ្មានវិជ្ជាជីវៈ ហើយក៏គ្មានក្រមសីលធម៌ថែមទៀត
៥- តើនៅត្រង់ណាអំណាចទីបួនរបស់អ្នក?
៦- កាតព្វកិច្ចជាពលរដ្ឋ ជាឪពុក ជាបញ្ញវន្ត ក៏ខ្ញុំបានបំពេញរួចហើយដែរ។