ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេទាំងពីរនាក់ជិះម៉ូតូមួយគ្រឿងបេីកក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកជាមួយរថយន្តtoyota prius មួយគ្រឿងដែលកំពុងបេីក បត់ឆ្លងផ្លូវ បណ្ដាលឲ្យម៉ូតូហោះផ្លោងទៅទើលើរថយន្ត ៖ ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី៤ ខែកក្កដាឆ្នាំ២០២២ នៅចំណុចក្បែវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ ១៣៥ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត toyota prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-2373ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងទៅផ្លូវ១៣៥ ខណៈកំពុងបេីកឆ្លងក៍មានម៉ូតូមួយគ្រឿងម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1HX-2241ជិះដោយយុវជនពីរនាក់ ធ្វើដំណើរបញ្ច្រាស់ទៅគ្នាពីលិចទៅកើត ក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ជ្រុលបុក ពីចំហៀងរថយន្តផ្នែកខាងមុខពេញទំហឹង បណ្តាលឲ្យម៉ូតូហោះផ្លោងទៅទើលើរថយន្តចំណែកអ្នកបើកម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែជាអកុសលជនរងគ្រោះម្នាក់រងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕