ក្រោយមហាជន ផ្ទុះការរិះគន់ខ្លាំង ! ក្រុមមន្ត្រីជាន់ខ្ពស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចអោយ ពេជ្រ សម្បត្តិ ឈ្នះ វិញ តែសោកស្តាយ..!
ភ្នំពេញ៖ លោក ពេជ្រ សុផាន់ គ្រូបង្វឹក របស់ ក្របីព្រៃ ពេជ្រ សម្បត្តិ បានបញ្ជាក់អោយដឹង នាល្ងាចថ្ងៃទី៤ កក្កដា ២០២២ នេះថា ៖ ការប្រជុំកាលរសៀលនេះ បានសម្រេចហើយ! ក្រុមមន្ត្រីជាន់ខ្ពស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេច អោយ ពេជ្រ សម្បត្តិ ឈ្នះ លើការប្រកួតកាល ពីយប់មិញនេះ។
លោក ពេជ្រ សុផាន់ បន្តថា ប៉ុន្តែ ដោយច្បាប់ប្រកួតដណ្ដើមខ្សែក្រវ៉ាត់ លទ្ធផល ដែលសម្រេចហើយ គឺមិនអាចសើរើ មកវិញទេ។
លោក ពេជ្រ សុផាន់ សូមអរគុណដល់ពុកម៉ែបងប្អូនទូលទាំងប្រទេស ដែលស្រលាញ់ គាំទ្រ ពេញចិត្តការប្រកួត ក្របីព្រៃ ពេជ្រ សម្បត្តិ សូមជូនពរពុកម៉ែបងប្អូនទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ។