ខេត្តកណ្តាល៖ សមត្ថកិច្ច បញ្ជាក់ថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ០៥ នាទី ត្រង់ចំណុចខាងមុខ សាលាអន្តរជាតិ HIS លើផ្លូវលេខ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល មានគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ត និង ម៉ូតូ បណ្ដាលឲ្យរងរបួសប្រេះឆ្អឹងត្រគៀស ស្រី ម្នាក់ ។
ឃាត់ខ្លួនអ្នកបើកបររថយន្ត ឈ្មោះ ទេព ជែមស៊្បន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មានកំរិតជាតិ អាល់កុល ចំនួន 0.973 mg/l
សារធាតុញៀនក្នុងទឹកនោម អវិជ្ជមាន(-)
ប្រភព ប្រាប់ថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកTOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BD-1926 អ្នកបើកបរឈ្មោះទេព ជែមស៊្បន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) រថយន្តបើកបរមានទិសដៅពីលិច ទៅ កើត លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះម៉ូតូពីក្រោយមួយគ្រឿងម៉ាកHONDA ZOOMER X ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1GW-0724(ពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះរ៉ន ស្រីនីត ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល(រងរបួសប្រេះឆ្អឹងត្រគៀស ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យម្លិះដង្កោ) ម៉ូតូបើកបរមានទិសដៅពី លិច ទៅកើត (ស្របទិសគ្នា) រួចរថយន្តខាងលើបានជ្រុលចង្កូតមកស្ដាំបុកលូបន្ថែមទៀតតែម្ដង ។
ការខូចខាត៖ ខូចម៉ូតូស្រាល ០១គ្រឿង និងរថយន្តធ្ងន់ ០១ គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានយកមករក្សាទុកបណ្តោះអាសន្ននៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។
មូលហេតុករណីខាងលើ៖ បណ្តាលមកពីអ្នកបើករថយន្តបើកបរខ្វះការប្រុងប្រយ័ត្ន និងបើកបរមានកំរិតជាតិអាល់កុលចំនួន 0.973mg/l ។