ឆេះផ្ទះ ពលរដ្ឋ នៅខណ្ឌច្បារអំពៅ ទៀតហើយ!

​ភ្នំពេញ​៖ សមត្ថកិច្ច បញ្ជាក់ថា នៅវេលាម៉ោង​ ៧ និង ០០ នាទីព្រឹក ថ្ងៃច័ន្ទ៦កើត ខែអសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្តដា ឆ្នាំ២០២២ មាន ករណី អគ្គីភ័យ ​ឆេះមួយកន្លែងនៅផ្លូវ៣៦៩ ផ្ទះលេខ ៤៩៥ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឈ្មោះថោង សុផល ភេទ​ ​ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ ជាងភ្លើង ។

មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី។

ប្រភេទសំណង់: ឈើប្រក់ស័ង្កសី ទំហំ ( ៤ម៉ែត្រ x ៦ម៉ែត្រ) ចំនួន០៣ខ្នងផ្ទះ​។

ខូចខាតសម្ភារៈឆេះផ្ទះ អស់ចំនួន៣ខ្នង រួមទាំងសំភារះអស់២ខ្នងផ្ទះទាំងស្រុង​ នឹង០១ខ្នងយកសំភារះចេញបាន ។

កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​​អគ្គិភ័យ​ :​ ចំនួន​ ០៥​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០៤​ រថយន្ត​ ស្មើរនឹង ១៦ម៉ែត្រគូប ។

រថយន្តជំនួយអន្តរាគមន៍:

រថយន្តក្រសួងមហាផ្ទៃចំនួន​ ០២​ គ្រឿង ប្រេីប្រាស់ទឹកអស់ ០២​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប។

រថយន្តសាលាខណ្ឌច្បារអំពៅចំនួន​ ០១គ្រឿង ប្រេីប្រាស់ទឹកអស់ ០១​ រថយន្ត​ ស្មើរនឹង ០៤ម៉ែត្រគូប។

រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ចំនួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។

រថយន្តបុរីប៉េងហួតចំនួន ០៣​ គ្រឿង ប្រើប្រាស់អស់ ចំនួួន ០៣​ រថយន្ត​ ស្មើរនឹង ១២ម៉ែត្រគូប ។

សមត្ថកិច្ច បញ្ជាក់ថា បានពន្លត់ចប់​ នៅវេលា​ម៉ោង​ ៨ និង ១០ នាទីព្រឹក​ នាថ្ងៃខែឆ្នាំដដែល។

អត្ថបទដែលជាប់ទាក់ទង
Open

Close