ខេត្តកោះកុង៖ កាលពីថ្ងៃទី២ ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង១៦ និង ៣០ នាទីផ្នែកជំនាញបានទទួលពាក្យបណ្ដឹងពីឈ្មោះ គិត ឆៃអៀងភេទស្រី អាយុ៣៣ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាម្ដាយក្មេងស្រីរងគ្រោះបានប្ដឹងឈ្មោះ យី ឈីង ភេទ ប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ ពីបទរំលោភសេពសន្ថវៈ លើកូនស្រី របស់គាត់ ឈ្មោះ រ. ប.ល អាយុ ១៥ឆ្នាំ មុខរបរសិស្ស រហូតបានសម្រេច ចំនួនបីដង កាលពីថ្ងៃមិនចាំក្នុងខែមិថុនា ឆ្នាំ២០២២ ចំនួន២ ដងនឹងថ្ងៃទី ២ខែកក្កដា ២០២២ វេលាម៉ោងយប់ រហូតបានសម្រេចទាំង៣លើកខណៈពេលដែលកូនស្រីរបស់គាត់បានមកស្នាក់នៅផ្ទះបងប្អូនក្នុងភូមិ ស្រែអំបិល ឃុំស្រែអំបិល ដើម្បីរៀនសូត្រក៏ត្រូវជនសង្ស័យរូបនេះធ្វើសកម្មភាព រំលោភរហូត បានសម្រេចទាំង ៣លើក។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីសួរយកចម្លើយនឹងកសាងសំណុំរឿងតាមនីតិវិធី។